Top Management Commitment

What do we want to achieve?

At AFC, we want to create more opportunities for more happiness for our consumers, customers, associates and community.

Who do we want to be? 

At AFC, we want to be a team of people who do good work. We want to create a culture of problem solving and continuous improvement.

How do we want to work?  

At AFC, we want to engage in cycles of rapid experimentation and problem-solving, which lead to long-term learning, continuous improvement and success. We are learning and improving. We contribute to the wellbeing of our community by being a socially & environmentally responsible company.

At Aprati Foods (Cambodia) Ltd. “AFC”, we believe that standards provide associates with clear expectations. We believe that communicating clear expectations is a necessary step in creating a great place to work.  AFC uses international standards and develops internal standards, so that associates know what acceptable work looks, feels and tastes like.  Standards and expectations help to reveal problems; if we have no standards and expectations, then we have no problems. At AFC, we seek out problems by listening and responding to our consumers, customers, associates, suppliers and other stakeholders.  As part of building a continuous- improvement culture, AFC wants all associates to be strong at finding problems and solving problems.

Every associate makes many important decisions every day.  How do we make decisions at Aprati Foods?  AFC associates use five overarching decision-making priorities: Safety, Honesty, Quality, On-Time Delivery and Profit. These priorities are in rank order of importance:

  1. AFC is committed to providing SAFETY. Safety means the safety of people. Safety is # 1. We produce safe food for consumers; create a safe and healthy workplace for our associates, contractors and visitors.
  2. AFC is committed to working with HONESTY. At AFC, we strive to conduct business lawfully, ethically and responsibly. Honesty is how we work with one another, our suppliers, our customers, our stakeholders and our society. Associates are encouraged to provide honest and frequent feedback, exposing problems to enable continuous improvement.  AFC works to follow all legal and regulatory requirements.  AFC purchases raw materials from reputable suppliers, which meet standards for integrity.  AFC produces and sells authentic products; products are of the nature, quality and substance expected.  For example: associates and intermediaries are not allowed to give bribes when conducting business with government officials; products meet customer requirements.
  3. AFC is committed to delivering QUALITY. Quality is good work.  At AFC, we work to make quality, standard products that will create HAPPY CONSUMER EXPERIENCES.  When it comes to products, consumers are the ultimate judges of quality, and their feedback is vital to our success. Quality is about more than just products.  Products, services and information provided to internal and external customers should be of high quality. This includes the confidentiality and integrity of critical information.
  4. AFC is committed to ON-TIME DELIVERY. Products, services and information should reach external and internal customers on-time.  At AFC, we want to get the right product to the right place at the right time, so that consumers can enjoy them. 
  5. AFC is committed to earning PROFIT. To earn profit, AFC must generate sufficient revenue and control costs.  In striving to earn a profit, AFC does not compromise on essential elements of Safety, Honesty, Quality or On-Time Delivery. We never want to pass defective work, of any type, to the next person, because that leads to the waste of re-work, which adds extra cost and time. We want to streamline our processes to reduce waste.

ការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់

តើយើងចង់សម្រេចបានអ្វីខ្លះ?

 

នៅ AFC យើងចង់បង្កើតឱកាសបន្ថែមជាច្រើនដើម្បីបង្កើនភាពរីករាយកាន់តែច្រើនសម្រាប់ អ្នកបរិភោគ អតិថិជន បុគ្គលិក និងសហគមន៍ របស់យើង។

តើយើងចង់ក្លាយជាអ្នកណា?

នៅ AFC យើងចង់ក្លាយជាក្រុមការងារដែលអនុវត្តការងារល្អ។ យើងចង់បង្កើតវប្បធម៌នៃការដោះស្រាយបញ្ហា និងការកែលម្អអោយប្រសើរឡើងជាបន្តបន្ទាប់ឥតឈប់ឈរ។

តើយើងចង់ធ្វើការដោយវិធីណា?

 

នៅ AFC យើងចង់ចូលរួមយ៉ាងសកម្មក្នុងរង្វង់នៃការពិសោធន៍យ៉ាងឆាប់រហ័ស និងការដោះស្រាយបញ្ហា ដែលនាំមកនូវការរៀនសូត្រយូរអង្វែង ការកែលម្អឥតឈប់ឈរ និងភាពជោគជ័យ។ យើងកំពុងសិក្សា និងកែលម្អឱ្យប្រសើរឡើង។ យើងរួមចំណែកដល់សុខមាលភាពនៃសហគមន៍របស់យើងដោយអនុវត្តជាក្រុមហ៊ុនដែលមានការទទួលខុសត្រូវខាងសង្គម និងបរិស្ថាន។

នៅក្រុមហ៊ុន អេប្រាធី ហ្វ៊ូដ (ខេមបូឌា) “AFC” យើងជឿជាក់ថា ស្តង់ដារផ្តល់ឱ្យបុគ្គលិកទាំងអស់នូវការរំពឹងទុកយ៉ាងជាក់លាក់។ យើងជឿជាក់ថាការប្រាស្រ័យទាក់ទងគ្នាដោយមានការរំពឹងទុកជាក់លាក់ គឺជាជំហានសំខាន់ក្នុងការបង្កើតកន្លែងការងារដ៏អស្ចារ្យមួយ។ AFC ប្រើប្រាស់ស្តង់ដារអន្តរជាតិ និងបង្កើតស្តង់ដារផ្ទៃក្នុង ដូច្នេះហើយបុគ្គលិកម្នាក់ៗដឹងថាការងារដែលអាចទទួលយកបានមានរូបរាង អារម្មណ៍​ និងរសជាតិបែបណា។ ស្តង់ដារ និងការរំពឹងទុកអាចជួយបង្ហាញនូវបញ្ហា ប្រសិនបើយើងគ្មានស្តង់ដារ និងការរំពឹងទុកនោះទេ យើងក៏នឹងគ្មានបញ្ហាដើម្បីដោះស្រាយ។ នៅ AFC យើងស្វែងរកបញ្ហាតាមរយៈការស្តាប់ និងការឆ្លើយតបទៅកាន់អ្នកបរិភោគ អតិថិជន បុគ្គលិក អ្នកផ្គត់ផ្គង់ និងអ្នកពាក់ព័ន្ធទាំងឡាយរបស់យើង។ ​ជាផ្នែកនៃការកសាងនូវវប្បធម៌យូរអង្វែងមួយ និងការសម្រេចបាននូវ ក្រុមហ៊ុនដែលមានក្រុមការងារប្រកបដោយឧត្តមភាព AFC ចង់ឱ្យបុគ្គលិកទាំងអស់ក្លៀវក្លាក្នុងការស្វែងរកបញ្ហា និងដោះស្រាយបញ្ហា។

គ្រប់បុគ្គលិកទាំងអស់សុទ្ធតែមានការសម្រេចចិត្តសំខាន់ៗជាច្រើនក្នុងមួយថ្ងៃៗ។ តើយើងអាចធ្វើការស​ម្រេចចិត្តបានដោយរបៀបណានៅក្រុមហ៊ុន អេប្រាធី ហ្វ៊ូដ? បុគ្គលិកគ្រប់រូបរបស់ AFC ប្រើនូវអាទិភាពនៃការសម្រេចចិត្តសំខាន់ៗទាំង៥ រួមមាន៖ សុវត្ថិភាព ភាពស្មោះត្រង់​  គុណភាព  ការផ្តល់ជូនទាន់ពេលវេលា និងផលចំណេញ ។​ សារៈសំខាន់នៃអាទិភាពទាំងនេះស្ថិតតាមលំដាប់ថ្នាក់។

  1. AFC ប្តេជ្ញាក្នុងការផ្តល់នូវ សុវត្ថិភាព។ សុវត្ថិភាព សំដៅលើសុវត្ថិភាពរបស់បុគ្គលគ្រប់រូប។ សុវត្ថិភាពស្ថិតក្នុងលំដាប់អាទិភាពទី១។ យើងផលិតចំណីអាហារដែលមានសុវត្ថិភាពចំពោះអ្នកបរិភោគ យើងបង្កើតនូវកន្លែងការងារដែលមានសុត្ថិភាព និងផាសុកភាពសម្រាប់បុគ្គលិក អ្នកម៉ៅការសេវាកម្ម និងភ្ញៀវរបស់យើង។
  2. AFC ប្តេជ្ញាក្នុងការធ្វើការងារប្រកបដោយ ភាពស្មោះត្រង់។ នៅ AFC យើងខិតខំធ្វើអាជីវកម្មស្របតាមច្បាប់ ក្រមសីលធម៌ និងមានការទទួលខុសត្រូវ។ ភាពស្មោះត្រង់គឺជារបៀបដែលយើងធ្វើការជាមួយគ្នា ជាមួយអ្នកផ្គត់ផ្គង់ អតិថិជន អ្នកពាក់ព័ន្ធទាំងទ្បាយ និងសង្គមរបស់យើង។ បុគ្គលិកត្រូវបានលើកទឹកចិត្តឱ្យផ្តល់នូវមតិយោបល់ប្រកបដោយភាពស្មោះត្រង់ និងជាញឹកញាប់ ការបញ្ចេញបញ្ហាដើម្បីធ្វើឱ្យប្រសើរឡើងឥតឈប់ឈរ។​ AFC អនុវត្តការងារស្របទៅតាមច្បាប់ និងបទប្បញ្ញត្តិទាំងឡាយ។ AFC ទិញវត្ថុធាតុដើមពីអ្នកផ្គត់ផ្គង់ដែលមានកេរ្ត៍ឈ្មោះ ដែលស្របតាមស្ដង់ដារសម្រាប់សុចរិតភាព។ AFC ផលិត និងលក់ផលិតផលពិតប្រាកដ ផលិតផលផលិតដោយធម្មជាតិ មានគុណភាព និងសមាសធាតុដូចការរំពឹងទុក។ ឧទាហរណ៍៖ បុគ្គលិកគ្រប់រូប និងភ្នាក់ងារសម្របសម្រួលទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យផ្តល់នូវសំណូកនៅពេលធ្វើការងារជាមួយមន្ត្រីរដ្ឋាភិបាល រីឯផលិតផលបំពេញតាមតម្រូវការរបស់អតិថិជន។
  3. AFC ប្តេជ្ញាក្នុងការផ្តល់ឱ្យជូននូវ គុណភាព។ គុណភាពបានមកពីការងារដ៏ល្អ។ នៅ AFC យើងធ្វើការងារដើម្បីផលិតនូវផលិតផលដែលមានគុណភាព មានស្តង់ដារ ហើយបង្កើតបាននូវ បទពិសោធន៍ដ៏រីករាយសម្រាប់អ្នក​​​​​​​​​​បរិភោគ។ នៅពេលដែលនិយាយអំពីផលិតផល អ្នកបរិភោគគឺជាអ្នកវាយតម្លៃចុងក្រោយចំពោះគុណភាព ហើយមតិយោបល់ដែលផ្តល់មកក្រុមហ៊ុនវិញ គឺពិតជាមានសារៈសំខាន់ចំពោះភាពជោគជ័យរបស់យើង។ គុណភាពមានសារៈសំខាន់ជាង មិនត្រឹមតែជាផលិតផល។ គ្រប់ផលិតផល សេវាកម្ម និងព័ត៌មានដែលត្រូវផ្តល់ជូនទាំងអតិថិជនខាងក្នុង និង​ខាងក្រៅ គឺត្រូវតែប្រកបដោយគុណភាពខ្ពស់។ គុណភាពនេះរាប់បញ្ចូលទាំងភាពសម្ងាត់ និងសុចរឹតភាពនៃព័ត៌មានសំខាន់ៗផងដែរ។
  4. AFC ប្តេជ្ញាចំពោះ ការផ្តល់ជូនទាន់ពេលវេលា។ គ្រប់ផលិតផល សេវាកម្ម និងព័ត៌មានដែលត្រូវផ្តល់ជូនទាំងអតិថិជនខាងក្នុង និង​ខាងក្រៅត្រូវផ្តល់អោយទាន់ពេលវេលា។ នៅ AFC យើងចង់បាននូវផលិតផលត្រូវទៅតាមទីកន្លែង និងពេលវេលាដែលត្រឹមត្រូវ ដើម្បីឱ្យអ្នកប្រើប្រាស់អាចរីករាយជាមួយនឹងផលិតផលរបស់យើង។
  5. AFC ប្តេជ្ញាក្នុងការទទួលបាននូវ ផលចំណេញ។ AFC ត្រូវបង្កើតនូវប្រាក់ចំណូលគ្រប់គ្រាន់ និងគ្រប់គ្រងរាល់ការចំណាយផ្សេងៗដើម្បីធ្វើជា ក្រុមហ៊ុនមានហិរញ្ញវត្ថុគ្រប់គ្រាន់។ ក្នុងការខិតខំប្រឹងប្រែងដើម្បីទទួលបានប្រាក់ចំណេញ AFC មិនធ្វើ​ឱ្យ​អោយប៉ះពាល់លើធាតុសំខាន់ៗ នៃសុវត្ថិភាព ភាពស្មោះត្រង់​ គុណភាព  ការផ្តល់ជូនទាន់ពេលវេលានោះទេ។ យើង​មិន​ដែល​ចង់ផ្តល់​ការងារ​ដែល​មាន​បញ្ហា​ ទោះជាបញ្ហាប្រភេទណាក៏ដោយ ​ទៅ​អ្នក​បន្ទាប់​នោះ​ទេ ព្រោះ​វា​នាំ​ឱ្យ​ខាត​បង់​នៃ​ការ​ធ្វើ​ការ​ងារឡើង​វិញ ដែល​ធ្វើ​ឱ្យ​មាន​ការ​ចំណាយ និង​ពេលវេលា​បន្ថែម​ទៀត។ យើងចង់សម្រួលដំណើរការរបស់យើង ដើម្បីកាត់បន្ថយកាកសំណល់។
Avatar Mobile
Main Menu x