នៅ អេប្រាធី ហ៊្វូដ យើងប្រកាន់ខ្ជាប់នូវគោលការណ៍នៃការប្រព្រឹត្តិប្រកបដោយក្រមសីលធម៌ និងការថែរក្សាបរិស្ថាន។ អនុលោមតាម UN Global Compact Aprati Foods ផ្តោតជាចម្បងទៅលើផ្នែកសំខាន់ៗចំនួន៥ ក្នុងទំនួលខុសត្រូវចំពោះសង្គមដែលរួមមាន៖ អភិបាលកិច្ច សិទ្ធិមនុស្ស សិទ្ធិបុគ្គលិក បរិស្ថាន និង ការប្រឆាំងអំពើពុករលួយ។
អភិបាលកិច្ច៖ នៅអេប្រាធី ហ៊្វូដ យើងទទួលស្គាល់ថា អភិបាលកិច្ចសាជីវកម្មប្រកបដោយការទទួលខុសត្រូវ គឺជាមូលដ្ឋានគ្រឹះនៃអាជីវកម្មរបស់យើង។ យើងប្តេជ្ញាចិត្ត ចំពោះតម្លាភាព អនុលោមភាពតាមច្បាប់ ការសម្រេចចិត្តប្រកបដោយក្រមសីលធម៌ និងការធានានូវវប្បធម៌នៃសាជីវកម្មដែលមានទំនួលខុសត្រូវ ដោយផ្តោតលើការកែលម្អអោយប្រសើរឡើងជាបន្តបន្ទាប់ឥតឈប់ឈរ។ យើងពង្រីកអាជីវកម្មរបស់យើងតាមរយៈការអនុវត្តក្រមសីលធម៌។
សិទ្ធិមនុស្ស៖ នៅអេប្រាធី ហ៊្វូដ យើងផ្តល់សារៈសំខាន់ចំពោះសេចក្តីថ្លៃថ្នូរ និងសិទ្ធិស្មើគ្នានៃបុគ្គលទាំងអស់ ដូចដែលមានចែងនៅក្នុងសេចក្តីប្រកាស ជាសកលស្តីពីសិទ្ធិមនុស្ស The Universal Declaration of Human Rights ។ យើងប្តេជ្ញា ចំពោះការគោរព និងជំរុញសិទ្ធិមនុស្សក្នុងប្រតិបត្តិការអាជីវកម្ម និងទំនាក់ទំនងរបស់យើង។
សិទ្ធិបុគ្គលិក៖ នៅអេប្រាធី ហ៊្វូដ យើងប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ដែលបានកំណត់ដោយអង្គការពលកម្មអន្តរជាតិ ILO ។ យើងប្តេជ្ញាបង្កើតនូវបរិយាកាសការងារប្រកបដោយសុវត្ថិភាព មានផាសុកភាព និងសមភាព។ យើងថ្កោលទោស និងហាមឃាត់ចំពោះការងារដោយបង្ខំ ពលកម្មកុមារ និងការរើសអើង។ យើងគោរពសិទ្ធិរបស់បុគ្គលិក ចំពោះសេរីភាពនៃការចូលរួមសមាគមន៍ និងការចរចារលើអនុសញ្ញារួម។
បរិស្ថាន៖ នៅអេប្រាធី ហ៊្វូដ យើងទទួលស្គាល់ពីតួនាទីដែលយើងត្រូវអនុវត្តក្នុងការថែរក្សាបរិស្ថានរបស់យើងសម្រាប់អ្នកជំនាន់ក្រោយ។ យើងប្តេជ្ញាចំពោះវិធីសាស្ត្រដែលមានរចនាសម្ព័ន្ធ និងប្រកបដោយការពិចារណាដើម្បីគ្រប់គ្រងលើផលប៉ះពាល់បរិស្ថាន។ យើងអនុលោមតាម និងអាចអនុវត្តល្អលើសពីតម្រូវការរបស់ច្បាប់ផងដែរ។ ប្រតិបត្តិការរបស់យើងនឹងផ្តោតទៅលើការកាត់បន្ថយអោយបានកម្រិតអប្បបរមាចំពោះកាកសំណល់ និងការគ្រប់គ្រងកាកសំណល់អោយបានត្រឹមត្រូវ ការប្រើប្រាស់ថាមពលអោយបានល្អប្រសើរ និងកាត់បន្ថយការបំពុល។ ដោយការកំណត់នូវគោលដៅបរិស្ថានច្បាស់លាស់ និងការវាយតម្លៃ ព្រមទាំងការលើកកម្ពស់នៃការអនុវត្តន៍ចំពោះបរិស្ថានរបស់យើង គឺយើងនឹងចូលរួមយ៉ាងសកម្មបន្ថែមចំពោះនិរន្តរភាពនៃអនាគត។
ការប្រឆាំងអំពើពុករលួយ៖ អេប្រាធី ហ៊្វូដ ប្តេជ្ញាក្នុងការបណ្តុះនូវវប្បធម៌នៃភាពស្មោះត្រង់ សុចរិតភាព និងយុត្តិធម៌។ គ្រប់ទំនាក់ទំនងនៃអាជីវកម្មទាំងខាងក្នុងនិងខាងក្រៅ នឹងត្រូវបានអនុវត្តឡើងប្រកបដោយក្រមសីលធម៌ និងអនុលោមតាមច្បាប់ប្រឆាំងអំពើពុករលួយដែលពាក់ព័ន្ធ។
អេប្រាធី ហ៊្វូដ នឹងចូលរួមយ៉ាងសកម្មជាបន្តបន្ទាប់ក្នុងការពិភាក្សាជាមួយអ្នកដែលជាប់ពាក់ព័ន្ធ រៀនសូត្រពីបទពិសោធន៍ និងចែករំលែកអំពីការអភិវឌ្ឍន៍របស់យើង។ ទំនួលខុសត្រូវចំពោះសង្គមរបស់ក្រុមហ៊ុន គឺជាការធ្វើដំណើរជារៀងរហូត ហើយយើងនឹងវិវឌ្ឍការអនុវត្តរបស់យើងជាបន្តបន្ទាប់គ្រប់ពេលដែលយើងឈានជំហ៊ានទៅមុខ។
At Aprati Foods, we embrace the tenets of ethical conduct and environmental sustainability. In alignment with the UN Global Compact, Aprati Foods primarily focuses on five core areas of social responsibility: Governance, Human Rights, Labor Rights, Environment and Anti-Corruption.
Governance: At Aprati Foods, we acknowledge that responsible corporate governance is the cornerstone of our business. We are committed to transparency, adherence to laws, ethical decision-making and ensuring an accountable corporate culture that is focused on continuous improvement. We will grow our business through ethical practices.
Human Rights: At Aprati Foods, we believe in the inherent dignity and equal rights of all individuals, as affirmed by the Universal Declaration of Human Rights. We commit to respecting and fostering human rights in our business operations and relationships.
Labor Rights: At Aprati Foods, we embrace the principles set out by the International Labor Organization. We pledge to create a safe, healthy, and equitable working environment. We condemn and prohibit forced and compulsory labor, child labor, and discrimination. We respect associates’ rights to freedom of association and collective bargaining.
Environment: At Aprati Foods, we understand the role we play in preserving our environment for future generations. We commit to a structured and thoughtful approach to manage this impact. We will meet and even exceed legal requirements. Our operation will focus on minimizing and managing waste, optimizing our energy use and reducing pollution. By setting clear environmental objectives, and evaluating and improving our environmental performance, we will promote a more sustainable future.
Anti-Corruption: Aprati Foods commits to fostering a culture of honesty, integrity, and fairness. All business interactions, both internal and external, will be conducted ethically and in accordance with relevant anti-corruption laws.
Aprati Foods will engage in continuous dialogue with our stakeholders, learning from our experiences and sharing our progress. Corporate Social Responsibility is an ongoing journey, and we will evolve our practices as we move forward.