គោលការណ៍នៃការប្តេជ្ញាចិត្តចំពោះការប្រឆាំងអំពើពុករលួយ

ក្រុមហ៊ុន Aprati Foods ប្រកាន់យកនូវភាពស្អាតស្អំ និងតម្លាភាពជា គោលការណ៍ប្រតិបត្តិមួយក្នុងចំណោមគោលការណ៍ដ៏សំខាន់ទាំង4 របស់ក្រុមហ៊ុន។ ក្នុងនាមជាវិនិយោគិនដែលមានទំនួលខុសត្រូវ យើងអនុវត្តទៅតាមច្បាប់នៃ ព្រះរាជាណាចក្រកម្ពុជា និងចូលរួមសហការ គ្រប់សកម្មភាពដើម្បីធានាឲ្យបានថាគ្មានភាពមិនប្រក្រតី ណាមួយ កើតឡើងនៅក្នុងរោងចក្រយើងឡើយ។

*ក្រុមហ៊ុនបើកទូលាយដល់រាល់ការបញ្ចេញមតិរិះគន់កែលម្អ
*ក្រុមហ៊ុនតាមដាននិងវាយតម្លៃលើភាពប្រថុយប្រថាន  រាល់ទង្វើសូកប៉ាន់គ្រប់រូបភាព
*និយោជិកទាំងអស់មិនត្រូវផ្តល់ ឬទទួលយកប្រយោជន៍ពី បុគ្គលខាងក្រៅ
*ផ្សព្វផ្សាយទៅកាន់និយោជិក និងដៃគូពាណិជ្ជកម្មពីការប្តេជ្ញាចិត្តរបស់យើង