គោលការណ៍ណែនាំពីការផ្គត់ផ្គង់
ស្ករគ្រាប់ដែលមានគុណភាព និងសុវត្ថិភាពល្អ ត្រូវចាប់ផ្តើមដោយការប្រើប្រាស់នូវរាស់វត្ថុធាតុដើម និងគ្រឿងផ្សំដែលមានគុណភាពខ្ពស់តែ ប៉ុណ្ណោះ។ Aprati Foods ធ្វើការជ្រើសរើសសម្រិតសម្រាំងនូវរាល់ អ្នកផ្គត់ផ្គង់វត្ថុធាតុដើម និងគ្រឿងផ្សំរបស់ខ្លួន ហើយធានាថា ក្រុមហ៊ុនជាដៃគូ មានកេរ្តិ៍ឈ្មោះ ល្អលើការផ្គត់ផ្គង់វត្ថុធាតុដើមដែលមានគុណភាព។ Aprati Foods ធ្វើការពិនិត្យមើល និងទទួលយកតែក្រុមហ៊ុនផ្គត់ផ្គង់ណាដែលមាន វិញ្ញាបនបត្រចំណីអាហារល្អ និងមានសុវត្ថិភាពដែលទទួលស្គាល់ដោយអង្គភាពសុវត្ថិភាពចំណីអាហារពិភពលោក (Global Food Safety Initiative: GFSI) តែប៉ុណ្ណោះ ក្នុងនោះរួមមាន BRC Global Standard for Food Safety, FSSC 22000, SQF Code Level 2,IFS Food Standard ។