Sales Representative/ផ្នែកលក់ខាងក្រៅ

Job Description/ទំនួលខុសត្រូវ

• ផ្សព្វផ្សាយ និងលក់ផលិតផលរបស់ Aprati Foods ទៅកាន់អ្នកលក់រាយ អ្នកលក់ដុំ អ្នកចែកចាយ និងអតិថិជនសក្តានុពលផ្សេងៗក្នុងតំបន់ដែលបានកំណត់។
• សម្រេចបានគោលដៅលក់ប្រចាំខែ និងត្រីមាសតាមដែលការគ្រប់គ្រងបានកំណត់។
• បង្កើត និងថែរក្សាទំនាក់ទំនងល្អជាមួយអតិថិជនបច្ចុប្បន្ន និងថ្មី ដើម្បីធានាឱ្យមានការបញ្ជាទិញជាបន្តបន្ទាប់ និងភាពពេញចិត្តរបស់អតិថិជន។
• ធានាអោយមានស្តុកគ្រប់គ្រាន់នៅតាមបណ្ដាដេប៉ូលក់។
• ស្វែងរកអតិថិជនថ្មីៗ និងប្រមូលព័ត៌មានទីផ្សារ។
• គ្រប់គ្រងការបញ្ជាទិញផលិតផល សម្របសម្រួលការដឹកជញ្ជូនទាន់ពេល និងធានាថាមានវិក័យប័ត្រត្រឹមត្រូវ។
• រៀបចំរបាយការណ៍លក់ប្រចាំថ្ងៃ/សប្ដាហ៍ និងផ្តល់ព័ត៌មានអំពីនិន្នាការទីផ្សារ និងមតិអតិថិជន។
• សហការជាមួយក្រុមលក់ក្នុងការអនុវត្តយុទ្ធនាការផ្សព្វផ្សាយ និងសកម្មភាពទីផ្សារ។
• ថែរក្សារូបភាព និងតម្លៃម៉ាកផលិតផលរបស់ Aprati Foods ប្រកបឥរិយាបទវិជ្ជាជីវៈ និងសេវាកម្មអតិថិជនល្អ។

Job Requirements/តម្រូវការ

• អាចអាន និងសរសេរភាសាខ្មែរបាន
• មានបទពិសោធន៍យ៉ាងហោចណាស់ 1–2 ឆ្នាំក្នុងផ្នែកលក់
• ចេះទំនាក់ទំនង ការចរចា និងទំនាក់ទំនង ល្អជាមួយអតិថិជន។
• មានទំនួលខុសត្រូវ សកម្ម និងផ្តោតលើលទ្ធផល។
• មានម៉ូតូផ្ទាល់ខ្លួន អាចឌុបធុងដាក់ផលិតផល ក្នុងការធ្វើដំណើរទៅតំបន់ដែលបានចាត់តាំង។

* អត្ថប្រយោជន៍៖
ការងារទូទៅ: អត្ថប្រយោជន៍ល្អៗនឹងត្រូវផ្តល់ឱ្យបេក្ខជនដែលបានជ្រើសរើស៖
• ប្រាក់ខែសមរម្យ។
• អត្ថប្រយោជន៍បន្ថែម៖ ថ្លៃសាំង, ការធានារ៉ាប់រងសាធារណៈ, ប្រាក់លើកទឹកចិត្តពេលលក់បានគ្រប់ផែនការ…។
• ការអប់រំ និងបណ្តុះបណ្តាល៖ ការបណ្តុះបណ្តាលពីក្រុមហ៊ុន, ការបណ្តុះបណ្តាលលើការងារ, និងកម្មវិធីអភិវឌ្ឍន៍បុគ្គលិក។​

• ប្រាក់អតីតភាពការងារ
• បរិយាកាសការងារល្អ។

Apply for this position

Allowed Type(s): .pdf, .doc, .docx
Avatar Mobile
Main Menu x