ស្ករគ្រាប់ Mocati & Frutati ចាប់ផ្តើមមានលក់នៅសហរដ្ឋអាមេរិក!

ក្រុមហ៊ុន​អាមេរិខិន​ លីកូរីស្ស(American Licorice) បានណែនាំស្ករគ្រាប់ដែលយើងនាំចេញ ដែលមានប្រេនឈ្មោះថា​ អេប្រាធី

La Porte, Ind. ក្រុមហ៊ុនអាមេរិខិន លីកូរីស្សដែលជាក្រហ៊ុនផលិតស្ករ T ទន់រាងវែង Sour Punch Straws និង​ Red Vines បានប្រកាសថាគេនឹងបង្ហាញនិងលក់ផលិតផលថ្មីដែលជាស្ករគ្រាប់ផលិតនៅរោងចក្រអេប្រាធី​ ហ្វូដនៅប្រទេសកម្ពុជាក្រោមប្រេនអេប្រាធី​(Aprati) ។​ រសជាតិស្ករគ្រាប់ទាំងនោះមានដូចជា​ រសជាតិផ្លែឈើហ្វ្រូតាទី​(Frutati) និងរសជាតិកាហ្វេរម៉ូកាទី(Mocati) ដែលផុសចេញពីវប្បធម័និងធនធាននៅក្នុងប្រទេសដ៏អច្ឆរិយនេះ។​ស្ករគ្រាប់ទាំងនេះផុសចេញគំនិតបង្កើតនូវផលិតផលមួយដែលមានរសជាតិលាយគ្នារវាងរសជាតិក្នុងតំបន់អាស៊ី និងរសជាតិផ្អែមនៅប៉ែកអាមេរិកខាងជើង។

ក្រុមហ៊ុនអាមេរិខិន លីកូរីស្សមានទំនុកចិត្តទៅលើផលិតផលស្ករគ្រាប់ពីរោងចក្រអេប្រាធី ហ្វូដពីព្រោះតែចំនុចខ្លាំងទាំងបួន ធាតុផ្សំដែលមានគុណភាពខ្ពស់ ការតាំងចិត្តផ្តល់ផលិតផលមានគុណភាពល្អ សុវត្ថិភាពបុគ្គលិក និងការផ្តល់ទីកន្លែងធ្វើការដែលមានសុវត្ថិភាព ភាពត្រឹមត្រូវ តំលៃនិងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិតាមស្តង់ដាពិភពលោកដែលហៅថាSA8000។

ក្រុមហ៊ុនលីកូរីស្ស បានបន្ថែមនៅក្នុងសាពត័មានរបស់ខ្លួនថា ពួកគេពិតជារំភើបសំរាប់អតិថិជនរបស់គេ ដែលនិងទទួលបានស្ករគ្រាប់ឆ្ងាញ់ និងមានគុណភាពនៅថ្ងៃនេះ ហើយក៏មានអារម្មណ៍អស្ចារ្យដែលគេប្រកាសពីផលិតផលស្ករគ្រាប់នេះទៅអោយពិភពលោកបានដឹង។

ចំនុចសំខាន់ជាងនេះទៀត​ គឺស្ករគ្រាប់ម៉ូកាទី​ និងហ្រ្វូតាទី ជាផលិតផលNon-GMO certified មានន័យថាជាផលិតផលលំដាប់ពិភពលោក។ ដោយឃើញពីការខិតខំប្រឹងប្រែងក្នុងការផលិតស្ករគ្រាប់លំដាប់ពិភពលោកនេះ ក្រុមហ៊ុនអាមេរិខិន លីកូរីស្ស បានផ្តល់ជំនួយដល់សហគមន៍នៅប្រទេសកម្ពុជាជារៀងរាល់ឆ្នាំ ទៅដល់គ្រឹះស្ថានAogaah ដែលផ្តល់ចំណេះដឹងដល់សហគមន៍ក្រីក្រនៅក្នុងស្រុក។

ចរិកលក្ខណះនៃប្រេនអេប្រាធីគឺ ក្លាហាន ចង់ដឹង និងចង់បានភាពជោគជ័យសំរាប់គោលបំណងរបស់ខ្លួន។

ចូលទៅមើលពត័មានបន្ថែមពីស្ករគ្រាប់ប្រេនអេប្រាធី​ទីនេះ

http://apraticandy.com/