សុវត្ថិភាពអាហារ​​​ និងផលិតផលមានគុណភាពខ្ពស់

សុវត្ថិភាពចំណីអាហារ និងគុណភាពផលិតផល
- តើវាគឺជាអ្វី ហើយហេតុអ្វីបានជាវាមានសារៈសំខាន់?
- តើអ្នកធ្វើអ្វីខ្លះដើម្បីសម្រេចវាឲ្យបាន?
-គុណភាព សុវត្ថិភាព & ការអនុលោមតាមផ្លូវច្បាប់

នៅក្រុមហ៊ុន អេប្រាធី ហ៊្វូដ យើងមានការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះគុណភាព សុវត្ថិភាព និងអនុលោមតាមផ្លូវច្បាប់ ចំពោះផលិតផលស្ករគ្រាប់របស់យើង។ ក្រុមហ៊ុននឹងបន្ដប្តេជ្ញាចិត្តបង្កើតនូវបទពិសោធន៍ដ៏រីករាយជូនដល់អតិថិជន ដែលនេះត្រូវបានបញ្ចូលក្នុងគោលការណ៍គុណភាពរបស់ក្រុមហ៊ុន។

រោងចក្រផលិតដែលប្រកាន់ខ្ជាប់នូវគោលការណ៍អនាម័យនិងសុវត្ថិភាពខ្ពស់

អេប្រាធី ហ៊្វូដ គឺជារោងចក្រដែលប្រកាន់ខ្ជាប់នូវគោលការណ៍អនាម័យ ដើម្បីផលិតចេញនូវស្ករគ្រាប់ដែលមានសុវត្ថិភាពក្នុងការបរិភោគ។ អនាម័យចំណីអាហារ គឺជាវប្បធម៌ដែលក្រុមហ៊ុន អេប្រាធី ហ៊្វូដ ប្រកាន់យកក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់យើង។ បរិក្ខារដ៏ទំនើបទាន់សម័យ បូករួមជាមួយនឹងការអនុវត្តផលិតកម្មគំរូល្អ(GMP) ត្រូវបានបញ្ចូលទៅក្នុងការរចនាម៉ូដអាគារនិងការគ្រប់គ្រងបរិក្ខារ ដែលមានដូចជា សង្វាក់ផលិតកម្ម និងឧបករណ៍ប្រើប្រាស់ អនាម័យបុគ្គលិកនិងការបណ្តុះបណ្តាល និងការអនុវត្តអនាម័យទូទៅ។

សុវត្ថិភាពចំណីអាហារជាមួយ HACCP

ក្រុមហ៊ុន អេប្រាធី ហ៊្វូដ អនុវត្តគោលការណ៍ណែនាំស្របតាមស្ដង់ដារអន្តរជាតិ ដើម្បីធានាបាននូវសុវត្ថិភាព ចំណីអាហារ ដោយប្រើប្រាស់ប្រព័ន្ធដែលទទួលស្គាល់ជាអន្តរជាតិរបស់ HACCP (ការកំណត់លើហានិភ័យ និងការគ្រប់គ្រងចំណុចគ្រោះថ្នាក់ / ការអនុវត្តប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ; Hazard Analysis and Critical Control Point)។ ប្រព័ន្ធ HACCP របស់ក្រុមហ៊ុន អេប្រាធី ហ៊្វូដ ត្រូវបានពិនិត្យនិងអនុម័តដោយការចេញវិញ្ញាបនប័ត្រពី ភាគីទី 3 យោងតាមគោលការណ៍ណែនាំរបស់ Codex Alimentarius Commission ។