ការប្តេជ្ញាចិត្តរបស់ផ្នែកគ្រប់គ្រងជាន់ខ្ពស់​

ក្រុមហ៊ុន អេប្រាធី ហ្វូ៊ដ (ខេមបូឌា) [AFC] បានប្តេជ្ញាចិត្តធ្វើការទទួលខុសត្រូវផ្នែកសង្គម។ ដើម្បីសំរេចគោលដៅនេះ ក្រុមហ៊ុន Aprati Foods គោរពនូវ សិទ្ធិមនុស្ស អនុវត្តស្តង់ដារ SA8000 ច្បាប់ និងបទដ្ឋានអន្តរជាតិដែលពាក់ព័ន្ធ។

តើពួកយើងចង់សម្រេចបាននូវអ្វីខ្លះ?

យើងចង់បង្កើតឱកាសឲ្យបានច្រើន ដើម្បីឲ្យមានសេចក្តីសុខកាន់តែច្រើនសម្រាប់អតិថិជន បុគ្គលិក និងសហគមន៍របស់យើង។

តើពួកយើងចង់ក្លាយជាអ្វី?

ក្រុមការងារ ដែលជាមនុស្សទទួលបាននូវការគោរព និងចេះគោរពមានការរួមចំណែកអភិវឌ្ឍខ្លួនឯង មុខជំនួញ និងសហគមន៍ ។

តើពួកយើងចង់ធ្វើការដោយវិធីណា?

នៅ AFC យើងចង់ចូលរួមយ៉ាងសកម្មក្នុងរង្វង់ការពិសោធន៍យ៉ាងឆាប់រហ័ស និងការដោះស្រាយបញ្ហាដែលនាំមកនូវការរៀនសូត្រយូរអង្វែង ការរីកចម្រើនឥតឈប់ឈរ និងភាពជោគជ័យ។ យើងកំពុងរៀន និងកែលម្អ។

នៅក្នុងក្រុមហ៊ុន អេប្រាធី ហ្វ៊ូដ (ខេមបូឌា) AFC” យើងជឿជាក់ថាស្តង់ដារផ្តល់ឱ្យបុគ្គលិកទាំងអស់នូវការរំពឹងទុកយ៉ាងជាក់លាក់។ យើងជឿជាក់ថាការប្រាស្រ័យទាក់ទងគ្នាដោយមានការរំពឹងទុកជាក់លាក់គឺជាជំហានសំខាន់ក្នុងការបង្កើតកន្លែងការងារដ៏អស្ចារ្យមួយ។ AFCប្រើប្រាស់ស្តង់ដារអន្តរជាតិ និងបង្កើតស្តង់ដារផ្ទៃក្នុង ដូច្នេះហើយបុគ្គលិកម្នាក់ៗដឹងថាការងារមានរូបរាង អារម្មណ៍​ និងរសជាតិបែបណាដែលអាចទទួលយកបាន។ ស្តង់ដារ និងការរំពឹងទុកអាចជួយបង្ហាញនូវបញ្ហាប្រសិនបើយើងគ្មានស្តង់ដារ និងការរំពឹងទុកនោះយើងនឹងគ្មានបញ្ហាដើម្បីដោះស្រាយ។ នៅ AFC យើងស្វែងរកបញ្ហាតាមរយៈការស្តាប់ និងការឆ្លើយតបទៅកាន់អ្នកបរិភោគ អតិថិជន បុគ្គលិក និងអ្នកពាក់ព័ន្ធទាំងឡាយរបស់យើង។ ​ AFCចង់ឱ្យបុគ្គលិកទាំងអស់ក្លៀវក្លាក្នុងការរុករកនៅបញ្ហាផ្សេងៗក៏ដូចជាដោះស្រាយរាល់បញ្ហាទាំងអស់នោះ។

 

គ្រប់បុគ្គលិកទាំងអស់សុទ្ធតែមានការសម្រេចចិត្តសំខាន់ៗជាច្រើនក្នុងមួយថ្ងៃៗ។ តើយើងអាចធ្វើការស​ម្រេចចិត្តបានដោយរបៀបណានៅAFC? បុគ្គលិកគ្រប់រូបប្រើនូវអាទិភាពនៃការសម្រេចចិត្តសំខាន់ៗទាំង៥ រួមមាន៖ សុវត្ថិភាព ភាពស្មោះត្រង់​  គុណភាព  ការផ្តល់ជូនទាន់ពេលវេលា និងផលចំណេញ ។​ សារៈសំខាន់នៃអាទិភាពទាំងនេះស្ថិតតាមលំដាប់ថ្នាក់។​

 

1. AFC ប្តេជ្ញាក្នុងការផ្តល់នូវ សុវត្ថិភាព។ សុវត្ថិភាព សំដៅលើសុវត្ថិភាពរបស់បុគ្គលគ្រប់រូប។ សុវត្ថិភាពស្ថិតក្នុងលំដាប់អាទិភាពទី១។ យើងផលិតចំណីអាហារដែលមានសុវត្ថិភាពចំពោះអ្នកបរិភោគ យើងបង្កើតនូវកន្លែងការងារដែលមានសុត្ថិភាព និងផាសុកភាពសម្រាប់បុគ្គលិក អ្នកម៉ៅការសេវាកម្ម និងភ្ញៀវរបស់យើង ហើយយើងរួមចំណែកក្នុងសុខុមាលភាពរបស់សហគមន៍ដោយជាក្រុមហ៊ុនមានទំនួលខុសត្រូវខ្ពស់។

 

2. AFC ប្តេជ្ញាក្នុងការធ្វើការប្រកបដោយ ភាពស្មោះត្រង់។ នៅ AFC យើងខិតខំធ្វើអាជីវកម្មស្របតាមច្បាប់ ក្រមសីលធម៌ និងមានការទទួលខុសត្រូវ។ ភាពស្មោះត្រង់គឺជារបៀបដែលយើងធ្វើការជាមួយគ្នា ជាមួយអ្នកផ្គត់ផ្គង់ អតិថិជន អ្នកពាក់ព័ន្ធទាំងទ្បាយ និងសង្គមរបស់យើង។ បុគ្គលិកត្រូវបានលើកទឹកចិត្តឱ្យផ្តល់នូវមតិយោបល់ប្រកបដោយភាពស្មោះត្រង់ និងញឹកញាប់ ដែលវាឆ្លុះបង្ហាញពីបញ្ហាដែលនាំឱ្យមានការកែលម្អឥតឈប់ឈរ។​ AFC ធ្វើការ ស្របទៅតាមច្បាប់ និងបទប្បញ្ញត្តិទាំងឡាយ។ AFC ទិញវត្ថុធាតុដើមពីអ្នកផ្គត់ផ្គង់ដែលមានកេរ្ត៍ឈ្មោះ ហើយស្របតាមសុចរិតភាពនៃស្ដង់ដារ។ AFCផលិត និងលក់ផលិតផលពិតប្រាកដ ផលិតផលផលិតដោយធម្មជាតិ មានគុណភាព និងសមាសធាតុដូចការរំពឹងទុក។ ឧទាហរណ៍៖ បុគ្គលិកគ្រប់រូប និងថ្នាក់ដឹកនាំទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យផ្តល់នូវសំណូកនៅពេលធ្វើការងារជាមួយមន្ត្រីរដ្ឋាភិបាល រីឯផលិតផលបំពេញតាមតម្រូវការរបស់អតិថិជន។

 

3. AFC ប្តេជ្ញាក្នុងការផ្តល់ឱ្យនូវ គុណភាព។ គុណភាពបានមកពីការងារដ៏ល្អ។ យើងធ្វើការដើម្បីផលិតនូវផលិតផលដែលមានគុណភាព មានស្តង់ដារ ហើយបង្កើតបាននូវបទពិសោធន៍ដ៏រីករាយសម្រាប់អ្ន​​​​​​​​​​បរិភោគ។ នៅពេលដែលនិយាយពីផលិតផល អ្នកបរិភោគគឺជាអ្នកវាយតម្លៃចុងក្រោយចំពោះគុណភាព ហើយមតិយោបល់ដែលផ្តល់មកក្រុមហ៊ុនវិញគឺពិតជាមានសារៈសំខាន់ចំពោះភាពជោគជ័យរបស់យើង។ គុណភាពមានសារៈសំខាន់ជាងត្រឹមតែជាផលិតផល។ យើងមិនចង់ផ្តល់នូវការងារដែលមានកំហុសឆ្គងមិនថាប្រភេទណាទៅកាន់មនុស្សដទៃទៀត ពីព្រោះវានឹងបណ្តាលឱ្យមានការចំណាយពេលលើការធ្វើឡើងវិញ ដែល បណ្តាលឱ្យមានការបង្កើននូវចំណាយ និងពេលវេលាថែមទៀត។ គ្រប់ផលិតផល សេវាកម្ម និងពត៌មានដែលត្រូវផ្តល់ឱ្យទាំងអតិថិជនខាងក្នុង និង​ ខាងក្រៅ គឺត្រូវប្រកបដោយគុណភាព។

 

4. AFC ប្តេជ្ញាចំពោះ ការផ្តល់ជូនទាន់ពេលវេលា។ គ្រប់ផលិតផល សេវាកម្ម និងព័ត៌មានដែលត្រូវផ្តល់ឱ្យទាំងអតិថិជនខាងក្នុង និង​ខាងក្រៅត្រូវទាន់ពេលវេលា។ នៅ AFC យើងចង់បាននូវផលិតផលដែលត្រឹមត្រូវទៅកន្លែងនិងពេលវេលាដែលត្រឹមត្រូវ ដើម្បីឱ្យអ្នកបរិភោគអាចរីករាយជាមួយនិងផលិតផលរបស់យើង។ យើងចង់សម្រួលដល់ដំណើរការផ្សេងៗរបស់យើង ដើម្បីកាត់បន្ថយការចំណាយពេលទៅលើការរង់ចាំ។

 

5. AFC ប្តេជ្ញាក្នុងការទទួលបាននូវ ផលចំណេញ។ ដើម្បីទទួលបាននូវផលចំណេញ AFCត្រូវបង្កើតនូវប្រាក់ចំណូលគ្រប់គ្រាន់ និងគ្រប់គ្រងរាល់ការចំណាយផ្សេងៗ។ គ្រប់រូបភាពដែលធ្វើទ្បើងដើម្បីទទួលបាននូវផលចំណេញ AFC នឹងមិនធ្វើអោយប៉ះពាល់ដល់ចំនុចសំខាន់ៗដូចជា សុវត្ថិភាពភាពស្មោះត្រង់គុណភាព ក៏ដូចជាការផ្តល់ជូនទាន់ពេលវេលា។

 

 

 

 

_____________________________
អរុណ ចនសាន់
អគ្គនាយកគ្រប់គ្រង