"នាំយកភាពរីករាយជូនអតិថិជន
ក្រុមហ៊ុន អេប្រាធីហ្វូ៊ដ (ខេមបូឌា) គឺជាក្រុមហ៊ុនផលិតស្ករគ្រាប់នៅកម្ពុជាមួយដែលមានក្រុមហ៊ុនដើមមានឈ្មោះបោះសំឡេងជាង១០០ឆ្នាំនៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុនដើមរបស់យើងបានផ្តោតទៅលើការបង្កើតបទពិសោធន៍នៃការញ៉ាំដ៏រីករាយតាំងពីឆ្នាំ ១៩១៤។ ក្រុមហ៊ុន អេប្រាធីហ្វូដ (ខេមបូឌា) ក៏មានទស្សនវិស័យដូចគ្នានៅក្នុងប្រទេសកម្ពុជា ហើយក៏ប្តេជ្ញាចិត្តផលិតនូវស្ករគ្រាប់ដែលមានស្តង់ដាអន្តរជាតិ ស្របទៅតាមចំណូលចិត្តរបស់ប្រជាជនកម្ពុជា។ ស្ករគ្រាប់របស់យើងមានម៉ាកសញ្ញា ម៉ូកាទី និង អេប្រាធី។ ស្ករម៉ូកាទីមានបីរសជាតិដូចជា រសជាតិការ៉ាម៉េល រសជាតិកាហ្វេអេស្ព្រេសូ និងរសជាតិម៉ូកាមីន។ ស្ករអេប្រាធីក៏មានបីរសជាតិដូចជា រសជាតិម៉ង់តុល រសជាតិស៊ុបភើម៉ុងតុល និងរសជាតិជីរអង្កាម។ រសជាតិដ៏ឈ្ងុយឆ្ងាញ់របស់ស្ករគ្រាប់របស់យើងធ្វើឲ្យមានភាពរីករាយគ្រប់ពេលវេលា។
សូមតាមដានវេបសាយរបស់យើង ភ្ជាប់ទំនាក់ទំនងជាមួយយើង និង គាំទ្រយើង”










ស្តង់ដារសុវត្ថិភាពចំណីអាហារ
